ត្រាវិញនឹងរៀបចំកម្មវិធីផ្តោះប្តូរវប្បធម៌រវាងវៀតណាម-ជប៉ុន លើកទី៣ នៅថ្ងៃទី២៩ ខែកញ្ញា

កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញធ្វើជាអធិបតីអង្គប្រជុំ ដើម្បីស្តាប់របាយការណ៍ស្តីពីការរៀបចំកម្មវិធីផ្តោះប្តូរវប្បធម៌រវាងវៀតណាម-ជប៉ុនលើកទី៣ នៅខេត្តត្រាវិញ។ អញ្ជើញចូលរួមមានសមមិត្ត ង្វៀងមិញហ្វា ចាងហ្វាងសកលវិទ្យាល័យត្រាវិញ និងតំណាងបណ្តាមន្ទីរ ស្ថាប័នខេត្ត។

ទិដ្ឋភាពអង្គប្រជុំ

ថ្លែងយោបល់នៅអង្គប្រជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹងថា៖ កម្មវិធីផ្តោះប្តូរវប្បធម៌រវាងវៀតណាម-ជប៉ុនលើកនេះត្រូវបានក្រសួងការបរទេសប្រគល់ភារកិច្ចឲ្យ ខេត្តត្រាវិញរៀបចំ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ឆ្នាំ៥០ទិវាការបង្កើតភាពទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។ ក្នុងអង្គប្រជុំនេះ លោកបានស្នើឲ្យសាកលវិទ្យាល័យត្រាវិញ រួមជាមួយនឹងបណ្តាមាជិកណៈចង្អុលការ រាយការណ៍អំពីស្ថានភាពនៃការអនុវត្តន៍ផែនការដែលបានផ្តល់សច្ចាប័ន បណ្តាកម្មភាពរំពឹងទុកនឹងប្រព្រឹត្តទៅនៅកម្មវិធី។

តាមប្រសាសន៍របស់មិត្ត ង្វៀងមិញហ្វា ចាងហ្វាងសកលវិទ្យាល័យត្រាវិញ កម្មវិធីផ្តោះប្តូរវប្បធម៌វៀតណាម-ជប៉ុនមានគោលបំណងតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិងជប៉ុន។ មិនត្រឹមតែផ្សព្វផ្សាយវប្បធម៌ និងមនុស្សខេត្តត្រាវិញ តំបន់ដីតីណាមបូ និងតំបន់ដីជប៉ុនប៉ុណ្ណោះទេ នៅថែមទាំងជាកន្លែងសម្រាប់បណ្តាអាជីវកម្មនៃប្រទេសជាមិត្តស្វែងយល់អំពីសក្ដានុពល និងភាពមានព្រៀបរបស់ខេត្ត បង្កើតឱកាសសហប្រតិបត្តិការវិនិយោគ ពង្រីកសេដ្ឋកិច្ច-សង្គម។

មិត្ត ង្វៀងមិញហ្វា ចាងហ្វាងសកលវិទ្យាល័យត្រាវិញរបាយការណ៍នៅអង្គប្រជុំ

កម្មវិធីនេះរំពឹងថានឹងបានប្រព្រឹត្តទៅនៅថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យត្រាវិញ។ កម្មវិធីនេះរួមមានសកម្មភាពដូចជា៖ សំដែងឧបករណ៍ភ្លេងបុរាណ ការរៀបចំល្បែងប្រជាប្រិយ តាំងបង្ហាញផលិតផលពិសេស និងវណ្ណកម្មសិប្បកម្ម សិក្ខាសាលាតម្រង់ទិសការងារនៅប្រទេសប៉ុនក្នុងស្ថានភាពថ្មី។ល។ សរុបថវិកាអនុវត្តកម្មវិធីគឺ ៤៦៥,៥លានដុង។

ស្ថិតនៅអង្គប្រជុំ សាកលវិទ្យាល័យត្រាវិញ និងមន្ទីរ ស្ថាប័នមានជាប់ពាក់ព័ន្ធរួមគ្នាដោះប្តូរ ដាក់ចេញសំណើមួយចំនួនក្នុងការងារសហការ ក៏ដូចជារួមបំពេញយោបល់ពីរូបភាពតំណាងខេត្តត្រាវិញ លិខិតចំហររបស់ថ្នាក់ដឹកនាំខេត្តត្រាវិញ និងបណ្តាខ្លឹមសារនៅក្នុងកម្មវិធី៕

ក្វឹកបិញ-មិញទ្រី

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 3
  • ថ្ងៃនេ: 23
  • ក្នុងសប្តាហ៍: 23
  • ទាំងអស់: 1,243,551