18/08/2023
អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការជាមួយបណ្តាស្ថាប័នផែនកិច្ចការផ្ទៃក្នុង
កាលពីថ្ងៃទី ១៦ ខែសីហា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេ ត្តធ្វើការជាមួយបណ្តាស្ថាប័ន ផែនកិច្ចការផ្ទៃក្នុងដើម្បីស្តាប់របាយការណ៍ស្ថានភាពការងារតាំងពីដើមឆ្នាំមកដល់ពេលនេះ កំណត់ភារកិច្ចសំខាន់ៗដល់ចុងឆ្នាំ ២០២៣។ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាអធិបតីអង្គប្រជុំ។
អញ្ជើញចូលរួមមានបណ្តាសមមិត្ត គឹមង៉ុថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡេថាញបិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តា ប្រធាន អនុប្រធានបណ្តាស្ថាប័នផែនកិច្ចការផ្ទៃក្នុង។
ស្ថិតនៅនឹងអង្គប្រជុំ បណ្តាថ្នាក់ដឹកនាំគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្តរបាយការណ៍បូកសរុបស្ថានភាព លទ្ធផលការងារ បណ្តាការលំបាក ជំពាក់វាក់វិនក្នុងការអនុវត្តន៍ភារកិច្ចរបស់បណ្តាស្ថាប័នផែនកិច្ចការផ្ទៃក្នុងតាំងពីដើមឆ្នាំមកដល់ពេលនេះ និងកំណត់ទិសដៅខ្លឹមសារសំខាន់ៗសម្រាប់បណ្តាខែចុងឆ្នាំ ២០២៣ ដូចជា៖ នគរបាលខេត្ត ម្ចាស់ការស្តាប់ស្ថានការណ៍ សហការបណ្តាផ្នែក មូលដ្ឋានអនុវត្តសម្រេចល្អភារកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ ឧក្រឹដ្ឋជនអំពីសណ្តាប់ធ្នាប់សង្គមមានកើតឡើង ១៣៤ ករណី ស៊ើបអង្កេតធ្វើឱ្យច្បាស់បាន ១៣២/១៣៤ ករណី សម្រេច ៩៨%។ ចាប់ខ្លួនវិនិច្ឆ័យ ១៩៥ មុខសញ្ញា រកឃើញ ៦៣ ករណីបំពានអំពីគ្រឿងញៀន ចាប់ខ្លួនវិនិច្ឆ័យ ៨៥ មុខសញ្ញា ប្រមូលរក្សាទុកបាន ២១៣,៩៥៥ ក្រាមគ្រឿងញៀនចម្រុះ ០,១៥៣ ក្រាម heroin។ រកឃើញវិនិច្ឆ័យ ៦៩ ករណី ជាមួយនឹងមុខសញ្ញា ៩១ នាក់បំពានលើវិស័យបរិស្ថាន។ល។ គ្រោះថ្នាក់ចរាចរណ៍បន្ថយចុះ ០៣ ករណី បន្ថយមនុស្សស្លាប់ ០៣ ករណី ប្រៀបជាមួយនឹងឆ្នាំ ២០២២។ ចង្អុលការផ្តល់អត្តសញ្ញាណពលរដ្ឋ និងកំណត់ឈ្មោះអេឡិចត្រូនិចជូនពលរដ្ឋបាន ១.០២២.១៨២ សំណុំលិខិត សម្រេច ១០០% ភាគកម្រិត។
គណៈបញ្ជាការដ្ឋានយោធាខេត្ត អនុវត្តល្អការងារយោធា ការពារជាតិ ធានាការងារបក្ស ការងារនយោបាយ រក្សាលំនឹងសន្តិសុខនយោបាយ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការពារសុវត្ថិភាពបណ្តាព្រឹត្តិការណ៍នយោបាយ បុណ្យតេត បុណ្យជាតិធំៗ។ ចាត់តាំងសម្រេចជោគជ័យសមយុទ្ធតំបន់ការពារថ្នាក់ខេត្ត និងស្រុកកូវង៉ាង តាមដានចង្អុលការសមយុទ្ធថ្នាក់ឃុំ សង្កាត់ ទីប្រជុំជន។ អនុវត្តល្អការងារហ្វឹកហាត់ ជម្រើសទ័ព បំពាក់បំប៉នចំណេះដឹងការពារជាតិ-សន្តិសុខជូនបណ្តាមុខសញ្ញា។ ធ្វើសេនាធិការចាត់តាំងល្អបណ្តាសកម្មភាព “បុណ្យតេតកងទ័ព-ប្រជាជន” ឆ្នាំ ២០២៣ ជាមួយនឹងចំនួនប្រាក់ចលនាជាង ៤៤ ពាន់លានដុង។
គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត រក្សាម៉ឺងម៉ាត់ចំនួនទ័ពត្រៀមប្រយុទ្ធ សហការជាមួយបណ្តាកងកម្លាំងនគរបាល យោធា កងទ័ពការពារព្រំដែន ០២ ខេត្ត បេនត្រែ សុកត្រាំងយាមល្បាតលើសមុទ្រ ក្តាប់ស្ថានការណ៍ ការពារតំបន់ច្រកទន្លេតភ្ជាប់បាន ២០១ លើក កំណត់ហេតុបំពានរដ្ឋបាល ០៧ ករណី ជាមួយមុខសញ្ញា ០៩ នាក់ គ្រើនរំលឹក ៣១ មធ្យោបាយយុថ្កាមិនចំកន្លែងកំណត់។ សហការត្រួតពិនិត្យមធ្យោបាយ ៧៣៦ គ្រឿង ជាមួយនឹងនាវិក ១.៥៦៦ នាក់ វិនិច្ឆ័យល្មើសរដ្ឋបាល ១០ ករណី ជាមួយនឹងមធ្យោបាយ ១០ គ្រឿង ជាមួយនឹងចំនួនប្រាក់ ១៧២ លានដុង។
សភាត្រួតពិនិត្យប្រជាជនទាំង ០២ ថ្នាក់ត្រួតពិនិត្យឃ្លាំមើលចុះបញ្ជីសំណុំលិខិត ព័ត៌មានថ្កោលទោសអំពីឧក្រឹដ្ឋជនចំនួន ៦៨៨ ដំណឹង ត្រួតពិនិត្យស៊ើបអង្កេត ៥៤៩ ករណី ជាមួយនឹងជនជាប់ចោទ ៨៩៣ នាក់ ស្នើឱ្យកោះហៅ ៣១៣ ករណី ជាមួយនឹងជនជាប់ចោទ ៥៩៣ នាក់។ សភាត្រួតពិនិត្យចុះបញ្ជី ៣១៧ ករណី ជាមួយនឹងជនជាប់ចោទ ៥៩៤ នាក់ កោះហៅ ២៨៣ ករណី ជាមួយនឹងជនជាប់ចោទ ៥៣៨ នាក់។
តុលាការប្រជាជនទាំង ០២ ថ្នាក់ទទួលចុះបញ្ជីសំណុំរឿងគ្រប់ប្រភេទ ៧.៦៨០ ករណី ដោះស្រាយ កាត់ទោស ៥.០០១ ករណី សម្រេចអត្រា ៦៥,១២%។ ចំនួនរឿងក្តីសម្រុះសម្រួលសម្រេចតាមក្រមនីតិវិធី ១.៨៩១/ ៤.៥៦៦ ករណី សម្រេចអត្រា ៤១,៤១%។ ចេញសេចក្តីសម្រេចចិត្តរឹបអូសបញ្ជូនបណ្តាមុខសញ្ញាចូលទៅមូលដ្ឋានផ្តាច់ញៀនបង្ខំចំនួន ១១៣/១១៨ នាក់ សម្រេច ៩៥%/៩៩% ភាគកម្រិតដែលបានប្រគល់ជូនទូទាំងឆ្នាំ។ អំពីការអនុវត្តសាលក្រមព្រហ្មទណ្ឌសម្រេចអត្រា ១០០%។ ចាត់តាំងសម័យជំនុំជម្រះដកពិសោធន៍បាន ១២៤ លើក សម័យជំនុំជម្រះផ្សាយបន្តផ្ទាល់បាន ១៤៣ លើក។ ប្រកាសសេចក្តីសម្រេចតុលាការដោយចាំបាច់ត្រូវប្រកាសចំហចំនួន ២.៩៣៧ ច្បាប់។
មន្ទីរយុត្តិធម៌ពិនិត្យ ០២ សេចក្តីសម្រេចចិត្ត និងសេចក្តីព្រាងឯកសារបទដ្ឋានច្បាប់ ២៨ ច្បាប់ រួមបំពេញយោបល់លើឯកសារ ២១៥ ច្បាប់ ពិនិត្យឡើងវិញ ៤៦០ ឯកសារអាស្រ័យក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្តចេញផ្សាយ។ បច្ចុប្បន្ននេះ មាន ១០៣/១០៦ ឃុំ សង្កាត់ ទីប្រជុំជនសម្រេចសម្បទាច្បាមខ្ជាប់ច្បាប់ដែលបានទទួលស្គាល់ សម្រេច ៩៧,១៦%។ អនុវត្តគម្រោងការកសាងផ្សព្វផ្សាយប្រព័ន្ធមូលដ្ឋានទិន្នន័យវិនិច្ឆ័យបទល្មើសរដ្ឋបាល និងតាមដានការអនុវត្តនីតិសាស្ត្រនៅលើភូមិសាស្ត្រខេត្ត។ អនុវត្តកម្មវិធីធ្វើសកម្មភាពជាតិស្តីពីការចុះឈ្មោះ និងស្ថិតិអត្រានុកូលដ្ឋានដំណាក់កាល ២០១៧-២០២៤ គិតមកដល់ពេលនេះ ខេត្តមាន ៥.៩៦៣ ករណីកុមារបានចុះឈ្មោះលិខិតកំណើត។ បន្តផ្សព្វផ្សាយអនុវត្តគម្រោងការ “កសាង គ្រប់គ្រងមូលដ្ឋានទិន្នន័យប្រវត្តិរូបយុត្តិធម៌” ទទួលចុះឈ្មោះបាន ៣.២៨៩ សំណុំលិខិតសំណូមពរផ្តល់បណ្ណប្រវត្តិរូបយុត្តិធម៌ ៣.១៤១ ច្បាប់ សម្រេចអត្រា ៩៥,៥%។
នាយកដ្ឋានអនុវត្តសាលក្រមរដ្ឋប្បវេណីដោះស្រាយ រឹបយក វិនិច្ឆ័យទ្រព្យសម្បត្តិដែលត្រូវរឹបយកក្នុងបណ្តាករណីអំពើពុករលួយ សេដ្ឋកិច្ចបាន ១៧.៣៣១ ករណី ដោះស្រាយ ២៤ ករណី ជាមួយនឹងចំនួនប្រាក់ ៧,៥ ពាន់លានដុង។ ចាត់តាំងសម្រេចជោគជ័យអនុវត្តសាលក្រមរដ្ឋប្បវេណី ០១ ករណី ប្រគល់ជូនផ្ទៃដី ២៣០ ម៉ែត្រឱ្យជនដែលបានអនុវត្តសាលក្រមត្រឹមត្រូវតាមខ្លឹមសារសេចក្តីសម្រេចចិត្តតុលាការ។
អធិការកិច្ចខេត្តអនុវត្តអធិការកិច្ចរដ្ឋបាលបាន ៣០ លើករកឃើញកំហុសអំពីសេដ្ឋកិច្ចចំនួនប្រាក់ ៣៣,៩ លានដុង ស្នើរឹបយក ២១,៨៥៥ លានដុង។ អនុវត្តអធិការកិច្ច ត្រួតពិនិត្យជំនាញផ្នែក ១៣៨ លើកនៅនឹង ២.០៦៣ អង្គការចាត់តាំង បុគ្គល។ ឆ្លងតាមរយៈនោះរកឃើញ ៨៦ អង្គការចាត់តាំង បុគ្គលបំពាន។ ចេញផ្សាយសេចក្តីសម្រេចចិត្តចំនួន ១០០ ច្បាប់ពិន័យរដ្ឋបាលជាមួយនឹងចំនួនប្រាក់ ៨២៣ លានដុង។ ការងារទទួលសវនាការពលរដ្ឋបាន ២.៦៥៤ លើក ជាមួយនឹង ២.៦៦៣ ករណី ទទួលចុះបញ្ជីលិខិតបណ្តឹង ថ្កោលទោស ១.៣១៧ ច្បាប់ មាន ៧១៩ ច្បាប់ស្ថិតក្នុងសិទ្ធិដោះស្រាយសម្រេចបាន ៦២៣/៧១៩ ច្បាប់។
មានយោបល់ចង្អុលការអង្គប្រជុំ លេខាបក្សខេត្ត ង៉ូជីកឿងបានសង្កត់ធ្ងន់ថា៖ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ បណ្តាផ្នែកគប្បីបន្តពង្រីកនូវបណ្តាការងារដែលសម្រេចបាន លើកកម្ពស់ការងារសហការ បន្តដោះស្រាយបណ្តាការលំបាក ជំពាក់វាក់វិន អនុវត្តល្អបណ្តាភាគកម្រិត ភារកិច្ចដែលបានដាក់ចេញ។ បន្តដឹកនាំ ចង្អុលការអនុវត្តការងារកសាងបក្ស កិច្ចការផ្ទៃក្នុង លើកកម្ពស់គុណភាពកងជួរកម្មាភិបាល បក្ខជន។
អនុវត្តម៉ឺងម៉ាត់ការតម្រែតម្រង់រៀបចំប្រើការកម្មាភិបាលថ្នាក់ដឹកនាំតាមការកំណត់របស់មជ្ឈិម។ ជំរុញមាំការងារបង្ការប្រឆាំងអំពើពុករលួយ អសកម្ម ដោះស្រាយទាន់ពេលបណ្តាករណីអូសអន្លាយ ការពារមិនឱ្យកើនមានបណ្តាចំណុចក្តៅ។ បង្កើនការងារបង្ការប្រឆាំងឧក្រឹដ្ឋជន ម្ចាស់ការរកឃើញបណ្តាករណីល្មើសច្បាប់ វិនិច្ឆ័យទាន់ពេលនៅនឹងមូលដ្ឋាន។ បន្តអនុវត្តល្អការងារសវនាការពលរដ្ឋ ដោះស្រាយបណ្តឹង តវា ថ្កោលទោស លើកកម្ពស់តួនាទីក្រុមសម្រុះសម្រួលនៅមូលដ្ឋាន។ វិនិច្ឆ័យល្អបណ្តាទំនាស់មិនទុកឱ្យកើតមានឧក្រឹដ្ឋជន។ លើកកម្ពស់គុណភាពកាត់ទោស កែតម្រង់យុត្តិធម៌។ ពង្រីកល្អតួនាទីគណៈចង្អុលការលេខ ៣៥ ក្តាប់ខ្ជាប់ទាន់ពេល តាមដាន សហការហ្មត់ចត់ វិនិច្ឆ័យបណ្តាមុខសញ្ញាឆ្លៀតឱកាសបញ្ហាសិទ្ធិសេរីភាព ប្រជាធិបតេយ្យទន្រ្ទានលើផលប្រយោជន៍របស់រដ្ឋ សិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អង្គការចាត់តាំង បុគ្គល ដើម្បីគំរាមកំហែងអប់រំ៕