ក្ដីសង្ឃឹមពីទម្រង់ចិញ្ចឹមជ្រូកព្រៃ

ដើម្បីឆ្លើយតបតម្រូវការទីផ្សារក៏ដូចជារកទិសដៅថ្មីដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ កសិករ មួយចំនួន ក្នុងនោះមានអតីតយុទ្ធជនត្រឹងវ៉ាំងដៀន នៅភូមិស្វាយលើ ឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវបានអនុវត្តវិសោធនកម្មទម្រង់ចិញ្ចឹមជ្រូកព្រៃ។ ជំហានដំបូងបានបង្ហាញឲ្យឃើញថា ទម្រង់ចិញ្ចឹមប្រភេទសត្វនេះមិនសូវមានហានិភ័យ និងផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។

អតីតយុទ្ធជនត្រឹងវ៉ាំងដៀនថែទាំជ្រូកព្រៃ។

ឆ្នាំ ២០២២ អតីតយុទ្ធជនត្រឹងវ៉ាំងដៀនបានធនាគារគោលនយោបាយសង្គមស្រុកថ្កូវឲ្យ បុលទុន ៤០ លានដុងសម្រាប់អនុវត្តទម្រង់ចិញ្ចឹមជ្រូកព្រៃ។ បងដៀនឲ្យដឹងថា ផ្ដើមពីប្រភពទុនដែលបានបុលនោះ គ្រួសារបងទិញពូជជ្រូកព្រៃ ០៦ ក្បាលមកចិញ្ចឹម។ ការចិញ្ចឹមជ្រូកនេះមិនបាត់ពេលវេលាច្រើនថែទាំវាឡើយ ព្រោះចំណីសម្រាប់វាងាយរក។ យើងអាចបបរ ឬក៏លាយកន្ទក់ជាមួយដើមចេកឲ្យវាស៊ី។ នៅជុំវិញផ្ទះ បងឆ្លៀតដាំស្មៅ ត្រកួន ពេលសម្រាកពីការងារ បងកាត់បោះចូលក្នុងទ្រុងឲ្យជ្រូកស៊ីបន្ថែម ហើយ អាចទៅធ្វើការបន្តទៀត។ អតីតយុទ្ធជនត្រឹងវ៉ាំងដៀនឲ្យដឹងបន្ថែម ជ្រូកព្រៃមានកម្លាំងធន់នឹងជំងឺពូកែ ងាយចិញ្ចឹម។ បើយើងឲ្យស៊ីតែចំណីធម្មជាតិ (ស្មៅ បន្លែ ផ្លែ មើមឈើ) ក៏បាន ដូច្នោះហើយ កាត់បន្ថយបានប្រាក់ចំណាយក្នុងការចិញ្ចឹម។ ក្នុងមួយឆ្នាំ ជ្រូកមេកើតកូន ០២ ដង កើតម្ដងពី ០៥-០៨ ក្បាល។ កូនជ្រូកចិញ្ចឹមបានពី ៦-៧ ខែនឹងមានទម្ងន់ប្រហែល ២៥ គីឡូក្រាមអាចលក់បានជាមួយតម្លៃ ១២០.០០០ ដុងក្នុងមួយគីឡូក្រាម។

បច្ចុប្បន្ន ក្នុងទ្រុងជ្រូករបស់អតីតយុទ្ធជនត្រឹងវ៉ាំងដៀននៅមានជ្រូកមេ ០៣ ក្បាល ជ្រូកបា ០១ក្បាលនិងជ្រូកកូនចំនួន ០៥ ក្បាល។ តាមការគ្រោងទុកបងនឹងពង្រីកទម្រង់ ចិញ្ចឹមបន្ថែមជ្រូកមេ ០៩ ក្បាលនិងជ្រូកបា ០១ ក្បាលទៀតសម្រាប់បង្កាត់ពូជ។

ឆ្នាំ ២០០៧ យុវជនត្រឹងវ៉ាំងដៀនទៅបំពេញកាតព្វកិច្ចយោធាដល់ឆ្នាំ ២០០៩។ បន្ទាប់ ពីបានវិលត្រឡប់មកផ្ទះវិញ បងបានចូលរួមបម្រើការងារនៅមូលដ្ឋានដោយមានតួនាទី ជានគរបាលភូមិ ប្រធានសាខាសម្ព័ន្ធយុវជនភូមិ។ ដល់ឆ្នាំ ២០២១ បងបានទទួលនាទី ជាលេខាសាខាបក្សភូមិស្វាយលើរហូតមកទល់ពេលនេះ។ ដោយធ្លាប់បានលត់ដំក្នុងកង ជួរទ័ព បងខិតខំធ្វើការបណ្ដើរ រៀនសូត្របណ្ដើរ។ បច្ចុប្បន្ន បងទទួលបានសញ្ញាបត្រម ហាវិទ្យាល័យផ្នែកខាងច្បាប់នៅសាកលវិទ្យាល័យត្រាវិញ។ នៅក្នុងតួនាទីណាក៏ដោយ បងតែងខិតខំដោយអស់ពីចិត្តដើម្បីផលប្រយោជន៍ប្រជាជននិងបានប្រជាជនគោរពស្រ ឡាញ់រាប់អានជានិច្ច។ ជាពិសេសក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ បងតែងធ្វើជាគំរូសម្រា ប់ប្រជាជនធ្វើតាម៕

ស.ហ

 

 

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 3
  • ថ្ងៃនេ: 19
  • ក្នុងសប្តាហ៍: 19
  • ទាំងអស់: 1,243,547