12/07/2023
គណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធក្រុមហ៊ុនទ្រឿងថាញ់ និងក្រុមហ៊ុនភាគហ៊ុន REE
កាលពីរសៀលថ្ងៃទី១០ ខែកក្កដា គណៈកម្មាធិការប្រជាជនខេត្តបាន ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធក្រុមហ៊ុនទ្រឿងថាញ់វៀតណាម(TTVN Group) និងក្រុមហ៊ុនភាគហ៊ុន REE (REE)។ អញ្ជើញចូលរួមធ្វើការមានសមមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ង្វៀងហ្វិញធៀន សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តមួយចំនួន និងមូលដ្ឋានមានជាប់ទាក់ទិន។
ទិដ្ឋភាពនៅពេលធ្វើការ
នៅខេត្តត្រាវិញ សម្ព័ន្ធក្រុមហ៊ុនទ្រឿងថាញ់វៀតណាមបានចងសម្ព័ន្ធអាជីវកម្មជាមួយក្រុមហ៊ុនភាគហ៊ុន REE បណ្តាម្ចាស់វិនិយោគជប៉ុន (Kumagai Gumi សម្ព័ន្ធក្រុមហ៊ុន KANSAI សម្ព័ន្ធក្រុមហ៊ុន INPEX) ស្នើអនុវត្តគម្រោងការអភិវឌ្ឍន៍វាយោអគ្គិសនីនៅលំហសមុទ្រមានកម្លាំងថាមពល ១.៨០០មេហ្គាវ៉ាត់។ គម្រោងការរួមមានដំណាក់ទី១ របស់គម្រោងការរោងច័ក្រវាយោអគ្គិសនីទ្រឿងថាញ់ មានកម្លាំងថាមពល ៨០០មេហ្គាវ៉ាត់ស្ថិតនៅ V4-2A, V4-2B និងរោងច័ក្រវាយោអគ្គិសនី REE ត្រាវិញ មានកម្លាំងថាមពល១.០០០មេហ្គាវ៉ាត់។ បណ្តាគម្រោងបានមានស្មោះក្នុងបញ្ជីសក្តានុពលស្ថិតនៅក្នុងគម្រោងផែនការថាមពលអគ្គិសនី៨ បាននាយករដ្
ថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធទ្រឿងថាញ់វៀតណាមថ្លែងការណ៍នៅពិធីធ្វើការ
ថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធទ្រឿងថាញ់វៀតណាមបានឲ្យដឹង បានស្រាវជ្រាវហ្មត់ចត់នូវភាពស្របច្បាប់នៃគម្រោងការ សម្រេចនូវកម្មវិធីស្រាវជ្រាវ វាយតម្លៃអាស្រ័យរដ្ឋាភិបាលជប៉ុនឧបត្ថម្ភ។
នៅពិធីធ្វើការ TTVN Group និង REE បានរបាយការណ៍ស្តីពីសំណើគម្រោងការសាកល្បងថាមពលវាយោអគ្គិសនីនៅលំហសមុទ្រ។ ស្នើគណៈកម្មាធិការប្រជាជនខេត្តពិនិត្យ របាយការណ៍ឡើងនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុញ្ញាតឱ្យអនុវត្តសាកល្បង និងសង្គមភាវូបនីយកម្មវិនិយោគខ្សែភ្លើង ៥០០គីឡូវ៉ាត់ចំពោះគម្រោងការរោងច័ក្រវាយោអគ្គិសនីទ្រឿងថាញ់ (ទីតាំង V4-2A, V4-2B)និងរោងច័ក្រវាយោអគ្គិសនី REE ត្រាវិញ ដំណាក់កាលមុនឆ្នាំ២០៣០។ ទន្ទឹមនឹងនោះមានគោលបំណងបន្តទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភនិងសហការពីខេត្ត ដើម្បីបញ្ចប់នីតិវិធីច្បាប់ក្នុងពេលឆាប់ៗសម្រាប់អនុវត្តសាកល្បងវាយោអគ្គិសនីនៅលំហសមុទ្រ។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ថ្លែងយោបល់នៅពិធីធ្វើការ
ថ្លែងយោបល់នៅពិធីធ្វើការ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង សង្កត់ធ្ងន់៖ នេះជាគម្រោងការអគ្គិសនីដ៏សំខាន់ចំពោះការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត បង្កើតបន្ថែមការងារធ្វើឲ្យពលករនៅមូលដ្ឋាន ទន្ទឹមនឹងនោះបំពេញបន្ថែមបរិមាណអគ្គិសនីចំនួនធំចូលបណ្តាញអគ្គិសនីជាតិទើបខេត្តមានការចាប់អារម្មណ៍ខ្លាំង។ ឆ្លងតាមការស្វែងយល់ បណ្តាអង្គភាពស្នើគម្រោងការសុទ្ធតែមានបទពិសោធន៍ បច្ចេកវិទ្យានិងសមត្ថភាពវិនិយោគគម្រោងការក្នុងវិស័យថាមពលទើបចំណែកខាងខេត្តត្រាវិញទុកចិត្តជាខ្លាំង ឯកភាពជាមួយសំណើពិសោធន៍គម្រោងការក៏ដូចជាបណ្តាសំណើរបស់អាជីវកម្ម។ ត្រាវិញនឹងគាំទ្រដើម្បីបណ្តាម្ចាស់វិនិយោគស្រាវជ្រាវនិងឆាប់ដំណើរការអនុវត្តគម្រោងការ៕
ទ្រុកភឿង-មិញទ្រី